Header Ads Widget

Girl in a jacket

គំនិតបង្កើតលុយ ! ឈើមួយដើមច្នៃបន្តិចសោះ គេអាចលក់បានជាង៥០០ដុល្លារ


 

ដើមឈើហូបផ្លែជាធម្មតា បើទីញនៅ​តាមផ្សារ ឫមានអ្នកដើរលក់១ដើមអស់ហើយតម្លៃ១០ដុល្លារ ប៉ុន្តែកសិករមួយរូបអាចច្នៃដើមឈើហូបផ្លែតែមួយដើមសោះ អាចលក់បានតម្លៃថ្លៃមិនគួរអោយជឿង ចង់ដឹងទេថាកសិកររូបនេះច្នៃបែបណាទើបអាចលក់បានថ្លៃយ៉ាងនេះ ? 

តួយ៉ាងបើយោងទៅតាមរបាយការណ៍របស់វៀតណាមមួយបានបានធ្វើការចុះផ្សាយថា កសិករមួយរូបដែមានឈ្មោះថា Nguyen Trung Thanh វ័យរហូតទៅដោយ ៧០ឆ្នាំ រស់នៅខេត្ត ហុងយឿន ប្រទេសវៀតណាម ដែលកំពុងដាំដើមក្រូចរាប់សិបដើមក្នុងមួយរដូវកាល ហើយការដាំក្រូចរបស់កសិកររូបនោះគឺហាក់បីដូចខុសពីគេ ពោលគឺមានការតុបតែងដើមក្រូចអោយចេញជារូបថូផ្កា ដែលមើលទៅគួរអោយចាប់អារម្មណ៍ និងស្អាតប្លែកភ្នែកបំផុត ហើយកាលដែលលោកដាំ និងតុបតាងបែបនេះ គឺធ្វើយ៉ាងណាអោយចំរដូវកាល ដូចជាចូលឆ្នាំ ឫសែនចិន និងពិធីបុណ្យជាតិធំៗ ។ 

របាយការណ៍សារព័ត៌មានខាងលើបានអោយដឹងទៀតថា មែនទែនទៅគ្រួសាររបស់លោក Nguyen Trung Thanh បានចាប់ផ្តើមរបរមួយនេះអស់រយៈពេល១៤ឆ្នាំមកហើយ។ ងាកមកកាន់ការដាំដើមក្រូចដែលអាចច្នៃចេញជារូនថូផ្កាស្រស់ស្អាត ជាទូទៅនៅក្នុងដើមក្រូចដែលអាចច្នៃធ្វើជារូបថូផ្កាមួយ គឺត្រូវចាយពេលជិត១ឆ្នាំ ចំណែកឯកម្ពស់របស់វាយកត្រឹមតែ២ទៅ៣ម៉ែត្រតែប៉ុណ្ណោះ នៅពេលដែលអាចច្នៃចេញជារូបរៀងបានហើយ តម្លៃរបស់វានឹងលក់បានថ្លៃនៅក្នុងទីផ្សារ ជាពិសេសនោះរដូវកាលសែនចិនតែម្តង ។ 

គួរជម្រាបផងដែរថា នៅក្នុងដើមក្រូចមួយថូមានតម្លៃរហូតទៅដល់ ៥២០ដុល្លារហើយដើមក្រូចនោះគឺមានផ្លែពេញដើមតែម្តង តែដើម្បីអាចអោយដើមក្រូចមួយនោះចេញជារូបរាងថូបានទាល់តែចាយរយៈពជិតមួយឆ្នាំ ហើយនេះជាគំនិតរកស៊ីថ្មីមួយ បូកផ្សំជាមួយនឹងការច្នៃបន្ថែមបង្កើតបានទៅជាចំណូល ។

ចម្លងទាំងស្រុងពីwww.business-cambodia.com

Post a Comment

0 Comments