Header Ads Widget

Girl in a jacket

ក្រសួងពានិជ្ជកម្មបានដឹកជញ្ជូនស្បៀងដល់ចំណុចក្រហម



ក្រសួងពាណិជ្ជកម្ម សូមជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានជ្រាបថា នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានដឹកជញ្ជូនស្បៀង ចេញទៅដល់តំបន់ក្រហមហើយ នឹងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម ហើយបរិមាណទំនិញលើឡានមានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់។

 ទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារដែលនៅជិតៗផ្ទះដើម្បីសុំអោយជួយសំរបសំរួលការទិញនិងជញ្ជូនដាក់អោយដល់ផ្ទះ។ 

ទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែង៖

១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី។

២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម

៣. ផ្សារត្រពាំងថ្លឹង

៤. ផ្សារឯករាជ្យ

៥. ទល់មុខក្រុមហ៊ុនហុងដា

៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង

ទន្ទឹមនេះ មន្រ្តីក.ប.បក៏បន្តចុះពិនិត្យតាមដានទប់ស្កាត់ការតម្លើងថ្លៃនិងសភាពការណ៍ផ្គត់ផ្គង់ផងដែរ។

សូមទំនាក់ទំនងលេខទូរស័ព្ទ៖

១. 010248701 ចំណាប់

២. 017251724 សុខ នាង

៣. 078450550 ភា រុណ

៤. 093 937877 ណែត ម៉ូនីកា

៥. 077 74 41 11  កៅ ស៊ីថា

៦. 012 93 40 88 សែស សុធី

ដោយ: ទទក

👉✍️✍️ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

Post a Comment

0 Comments