(លោកប្រធានាធិបតី លន់ ណុល)
ចម្រៀងជាតិក្នុងសម័យសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ដែលមានទំនងបែបបទចម្រៀងបដិវត្តន៍នៅប្រទេសសង្គមនិយម ។ ចម្រៀងជាតិ តាក់តែងឡើងដោយក្រុមសាកលវិទ្យាល័យវិចិត្រសិល្បៈដែលមានលោកហង្ស ធុនហាក់ ជាសាកលវិទ្យាធិការ ។
-ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក
មានជ័យជោគកសាងប្រាសាទសិសា
អារ្យធម៌ខ្ពស់បវរជាតិសាសនា
កេរដូនតាទុកលើភពផែនដី ។
-ខ្មែរក្រោកឡើងៗៗ
តស៊ូតម្កើងសាធារណរដ្ឋ
ខ្មាំងលុកចូលខ្មែរប្រយុទ្ធមិនតក់ស្លុត
យកជ័យបំផុតជូនជាតិខេមរា
ឯករាជ្យភ្លឺថ្លាជាមហាប្រទេសតទៅ ។
0 Comments