Header Ads Widget

Girl in a jacket

មកមើលខាងក្នុងយន្តហោះ ល្បឿនលឿនជាងសំឡេងជំនាន់ថ្មី របស់លោកប្រធានាធិបតី Joe Biden

 បរទេស៖ នៅខែកញ្ញា ឆ្នាំ2020 មានសេចក្តីរាយការណ៍ថា យន្ដហោះប្រធានាធិបតីអាមេរិក Air Force One ជំនាន់ថ្មី អាចជាយន្តហោះ supersonic ដែលមានសមត្ថភាពហោះហើរលឿនជាងល្បឿនសំឡេងទៅទៀត។

US Air Force’s Presidential និង Executive Airlift Directorate បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Exosonic ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដោយសារបានទាក់ទាញចំណាប់អារម្មណ៍របស់យោធាជាមួយនឹងយន្ដហោះ twin jet មានល្បឿន Mach 1.8។

(រូបភាព៖ Luxurylaunches)

នៅក្នុងកិច្ចព្រមព្រៀងនេះ មន្ទីរពិសោធន៍ស្រាវជ្រាវទ័ពអាកាសនឹងជួយក្រុមហ៊ុន Exosonic ក្នុងការអភិវឌ្ឍយន្តហោះរបស់ខ្លួន និងកែប្រែវាដើម្បីបម្រើជាយានសម្រាប់ដឹកថ្នាក់ដឹកនាំ (executive transport vehicle)។ 

យន្ដហោះនេះមានសមត្ថភាពដឹកអ្នកដំណើរបាន31នាក់។

ខាងក្នុងវាមានបន្ទប់ឯកជនពីរ។ បន្ទប់ទីមួយគឺបន្ទប់ប្រជុំ ដែលអាចផ្ទុកមនុស្សបាន3នាក់និងអាចមើល video teleconferencing បាន។ កៅអីរបស់វាត្រូវបានបំពាក់ដោយស្បែកល្អបំផុតនិងមានសំបកឈើស្រោបផងដែរ ហើយអេក្រង់ on-board displays អាចរំកិលចេញបានដើម្បីទុកកន្លែងសម្រាប់ឧបករណ៍ផ្សេងទៀត។

(រូបភាព៖ Luxurylaunches)

បន្ទប់ទីពីរអាចដាក់អ្នកដំណើរបាន8នាក់ គឺសម្រាប់បុគ្គលិកជាន់ខ្ពស់ហើយនឹងមានកន្លែងអង្គុយរាបស្មើដែលមានតុដែលអាចវាស់កម្ពស់បាន។ ក្រៅពីបន្ទប់ឯកជនពីរនេះ យន្តហោះនេះមានកៅអី business-class ចំនួន20 រួមជាមួយ ចង្ក្រានបាយពីរ បន្ទប់ទឹកពីរ និងកន្លែងផ្ទុកអីវ៉ាន់ជាច្រើន។

(រូបភាព៖ Luxurylaunches)

យន្ដហោះ Exosonic អះអាងថាមានល្បឿនលឿនបំផុតគឺ 1.8 Mach (ល្បឿនទ្វេដងនៃយន្ដហោះបច្ចុប្បន្ន) និងហោះបានចម្ងាយ៥,០០០ម៉ាយល៍។ ក្រុមហ៊ុនកំពុងធ្វើការលើបច្ចេកវិទ្យាដែលធ្វើឱ្យការហោះហើរក្នុងល្បឿនលឿនមិនមានសំឡេងលឺខ្លាំង។ Exosonic រំពឹងថាយន្តហោះនេះនឹងធ្វើការហោះហើរលើកដំបូង នៅពាក់កណ្តាលឆ្នាំ2030៕

(រូបភាព៖ Luxurylaunches)
(រូបភាព៖ Luxurylaunches)

Post a Comment

0 Comments