Header Ads Widget

Girl in a jacket

អាការៈប្លែកៗទាំង ៧ ដែលបង្ហាញថាលោកអ្នកអាចមានអារម្មណ៍មិនស្រួលខ្លួន

 

អាការៈមិនស្រួលក្នុងខ្លួនមួយចំនួន ដែលយើងមានអារម្មណ៍ អាចជាសញ្ញាមួយរយៈពេល ប៉ុន្តែអាការៈមួយចំនួនទៀត អាចជាសញ្ញាបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ 

ជាក់ស្ដែង អាការៈធម្មតាដូចជា ដេកស្រមុក ឬ ទម្លាប់ទំពារខាំដុំទឹកកកឮសូរ អាចមិនបណ្ដាលឲ្យអ្នកកើតមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែចំណុចខាងក្រោមទាំងនេះ អាចជាសញ្ញាបញ្ជាក់អំពីបញ្ហាសុខភាពធ្ងន់ធ្ងរ ។ ចំណុចខាងក្រោមទាំងនេះ ជាសញ្ញាបញ្ជាក់អំពីរបៀបដែលទម្លាប់ និង ស្ថានភាពកើតមានឡើងមួយចំនួន និង ដែលកើតឡើងជាទូទៅ អាចប្រើក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ។

១. ការទំពារស្ករកៅស៊ូ និង ការទំពារដុំទឹកកក

តើអ្នកមានកត់សម្គាល់ខ្លួនឯងចេះតែចង់ទំពារដុំទឹកកក និង រហូតដល់មានអារម្មណ៍ថា អ្នកត្រូវតែទំពារដុំទឹកកក ដើម្បីឆ្លងផុតមួយថ្ងៃៗដែរទេ? អារម្មណ៍ចង់ទំពារវត្ថុដែលមិនមែនជាអាហារនេះត្រូវបានហៅថា ចំណង់ ហើយជាពិសេសនោះវាកើតមានទៅលើដុំទឹកកក ការសិក្សារកឃើញថា វាអាចជារោគសញ្ញាបញ្ជាក់អំពីការបាត់បង់សារជាតិដែកនៅក្នុងខ្លួន ។ ការទំពារដុំទឹកកក ពិតជាមិនផ្គត់ផ្គង់កោសិកាឈាមក្រហម ដែលត្រូវការឡើយ ដែលវាមានតួនាទីជួយអ្នកបង្កើនប្រាជ្ញា ស្រដៀងគ្នានិងការទទួលទានកាហ្វេមួយកែវ ដែលជួយអ្នកឲ្យមានកម្លាំងពលំឡើងវិញ ។ កុំព្រួយបារម្ភខ្លាំងពេក ប្រសិនបើអ្នកយល់ឃើញថាខ្លួនឯងចាំបាច់ត្រូវទំពារដូចនេះក្នុងថ្ងៃក្ដៅនោះ - ប៉ុន្តែប្រសិនបើអ្នកអង្គុយញ៉ាំដុំទឹកកកមួយកែវជារៀងរាល់ថ្ងៃវិញ អ្នកអាចត្រូវដល់ពេលចំណាយប្រាក់ដើម្បីទៅជួបគ្រូពេទ្យហើយ ។ គ្រូពេទ្យ អាចចេញវេជ្ជបញ្ជាបញ្ជាក់អំពីការទទួលថ្នាំជំនួយដែលមានសារជាតិដែក ឬ ចាក់បញ្ចូលសារជាតិដែក ដើម្បីជួយអ្នកបង្កើនកម្រិតនៃសារជាតិដែកក្នុងខ្លួន និង បញ្ឈប់ភាពហេវហត់ដែលជាទូទៅកើតមានចំពោះស្ថានភាពនេះ។

២. លើសពីក្លិនមាត់អាក្រក់

ប្រសិនបើ អ្នកមានអារម្មណ៍ថាខ្លួនឯងតែងតែរំខានដោយក្លិនមាត់មិនល្អ ទោះបីជាអ្នកបានដុសធ្មេញ និង​ ប្រើថ្នាំខ្ពុរមាត់ញឹកញាប់ក៏ដោយ វាអាចជាសញ្ញាមួយបង្ហាញអំពីជំងឺរលាកអញ្ចាញធ្មេញ ។ នៅពេលកំណកធ្មេញក្ដាំងជាប់នៅលើធ្មេញ ហើយរឹងស្រោបជាប់ធ្មេញ អញ្ចាញធ្មេញក៏ហើម រួចឆ្លងបាក់តេរី ។ បាក់តេរី ជាមូលហេតុបង្កើតឲ្យមានក្លិនអាក្រក់ចេញពីមាត់ ។ នៅពេលដែលក្លិនមាត់កើតមានទូទៅ ហើយ វាអាចយកឈ្នះទៅលើអនាម័យនៃការសម្អាតមាត់ធ្មេញនោះ បញ្ហាអញ្ចាញធ្មេញ នឹងតម្រូវឲ្យមានការពិគ្រោះយោបល់ និង ព្យាបាលពី គ្រូពេទ្យមាត់ធ្មេញ ។ ប្រសិនបើបញ្ហានេះទុកចោលដោយមិនធ្វើការព្យាបាល អញ្ចាញធ្មេញអាចនឹងរលាកខ្លាំងឡើង បណ្ដាលឲ្យមាន ដង្កូវស៊ីធ្មេញ - បណ្ដាលឲ្យឆ្លងមេរោគ មិនត្រឹមតែអញ្ចាញធ្មេញនោះទេ គឺថែមទាំងឆ្អឹង និង សសៃភ្ជាប់គន្លាក់ឆ្អឹងដែលទ្រទ្រង់ធ្មេញផងដែរ។

៣. ទឹកនោមពណ៌ក្រម៉ៅ

មនុស្សគ្រប់រូប តែងមិនដែលខ្វល់ពីការពិនិត្យទឹកនោមរបស់ខ្លួនថាមានលក្ខណៈដូចម្ដេចនោះទេ ជាក់ស្ដែងជាគំនិតល្អ មនុស្សគ្រប់រូបត្រូវតែធ្វើការត្រួតពិនិត្យ! ប្រសិនបើអ្នកកត់សម្គាល់ឃើញថា ទឹកនោមមានពណ៌លឿងក្រម៉ៅ ឬ ពណ៌លឿងទុំ នៅពេលដែលអ្នកបត់ជើង វាអាចជាសញ្ញាបញ្ជាក់អំពី បញ្ហាខ្វះទឹកក្នុងខ្លួន ។ ចម្លើយសម្រាប់បញ្ហានេះមានលក្ខណៈសាមញ្ញគឺ: ផឹកទឹកឲ្យបានច្រើន - មនុស្សមួយចំនួន អាចយល់ឃើញថាទទួលទានភេសជ្ជៈណាមួយ ក៏ល្អដែរ រួចក៏ទិញភេសជ្ជៈដែលមានជាតិស្ករ និង កាហ្វេក្នុងចំនួនដ៏ច្រើន ដែលបញ្ហានេះអាចនឹងបង្កឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដោយវាបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងសសៃឈាមកើនខ្លាំង ប្រសិនបើទទួលទានច្រើននោះ។

ដូចនេះតើទឹកនោមសម្រាប់មនុស្សដែលមានសុខភាពល្អនោះ មានពណ៌ថ្លាឬ? ចម្លើយ: មិនត្រឹមត្រូវទេ ។ ពណ៌ព្រលាំដែលត្រឹមត្រូវបំផុតនោះគឺ ពណ៌លឿងថ្លា ដោយសារតែទឹកនោមដែលថ្លា អាចជាលទ្ធផលនៃការផ្សំនឹងទឹកច្រើនពេក មានន័យថាសារជាតិអំបិលដែលត្រូវការជាចាំបាច់​ និង សារជាតិអេឡិចត្រូលីត បានថយចុះ ។ បញ្ហានេះ អាចបណ្ដាលឲ្យមានអតុល្យភាពនៃសារធាតុគីមីនៅក្នុងឈាម ។ ការផ្សំនឹងទឹកច្រើនពេក មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរាង្គកាយ បើប្រៀបធៀបនិងបញ្ហាកង្វះទឹកក្នុងខ្លួន ដូចនេះវានៅតែជាប្រការល្អដែលត្រូវដឹងថា បញ្ហានេះបានកើតមានឡើង។

៤. ការរមាស់ និង អេះ

ប្រសិនបើអ្នកយល់ឃើញថា ខ្លួនប្រាណរបស់អ្នកតែងតែអេះផ្នែកណាមួយ រហូតដល់បង្អាក់ការបំពេញការងារប្រចាំថ្ងៃ ដូចនេះសូមព្យាយាមស្វែងរកមូលហេតុដែលបណ្ដាលឲ្យកើតឡើង ។ វាអាចមានមូលហេតុពីរដែលបណ្ដាលឲ្យអ្នករម៉ាស់: ស្បែកស្ងួត ឬ ប្រតិកម្មអាឡាក់ហ្ស៊ី ។ ស្បែកស្ងួត ងាយស្រួលមើលឃើញទៅលើស្បែកដែលតឹងមិនរលោង និង ដែលបែកស្រកា។

ការរមាស់នៅកន្លែងណាមួយ ដែលបណ្ដាលមកពីស្បែកអាឡាក់ហ្ស៊ី អាចមានការពិបាកបន្តិច ដោយសារតែវាអាចជាប្រតិកម្មស្បែករបស់អ្នក ដែលកើតឡើងដោយសារការប៉ះពាល់ទៅនិងសារជាតិធ្វើឲ្យរលាក (ដូចជាសំលៀកបំពាក់ សត្វចិញ្ចឹម ឬ សាប៊ូ) ឬ អាឡាក់ហ្ស៊ីជាមួយអាហារ ដូចជាអាហារដែលអ្នកបានញាំ ។ បញ្ហាល្អបំផុតដែលត្រូវធ្វើនោះគឺ ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និង ទទួលយកនូវវេជ្ជបញ្ជាដើម្បីបន្ថយរមាស់ ទន្ទឹមនឹងនេះ ត្រូវសម្គាល់មើលថាតើវាកើតឡើងនៅពេលណា និង ដោយរបៀបណា ដូចនេះអ្នកអាចបំបាត់ជំងឺរមាស់ចេញពីជីវិតរបស់អ្នកបានហើយ។

៥. បបូរមាត់ប្រេះ និង ស្ងួត

បបូរមាត់ស្ងួតគឺជាបញ្ហាមួយ ដែលមនុស្សយើងភាគច្រើនស៊ាំទៅហើយ និង តែងតែធ្វើព្រងើយកន្ដើយនិងបញ្ហានេះ ដោយមិនបានទទួលទានទឹកឲ្យគ្រប់គ្រាន់ឡើយ ។ ទោះជាយ៉ាងនេះក្ដី ការប្រេះនៅចុងបបូរមាត់ អាចមានន័យថាអ្នកបានឆ្លងមេរោគផ្សិត - ការទទួលទានទឹកពិតជាអាចជួយបាន អ្នកចាំបាច់ត្រូវតែធានាថា អ្នកជៀសវាងមិនលិឍមាត់ ដោយសារតែវាអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ។ បបូរមាត់ប្រេះ ក៏អាចមានន័យថា អ្នកបានទទួលទានវីតាមីន A ច្រើនខ្លាំងពេក ដែលបណ្ដាលឲ្យលើសសារជាតិកាល់ស្យូមខ្លាំងនៅក្នុងរាង្គកាយរបស់អ្នក។

៦. ភ្នែកឡើងប៉ោងក្រហម

ប្រសិនបើភ្នែករបស់អ្នកតែងឡើងកន្តួលរម៉ាស់ ហើយអ្នកតែងចង់ញីដើម្បីបន្ថយរម៉ាស់ ដូចនេះវាអាចជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងមានប្រតិកម្មអាឡាក់ហ្ស៊ី ។ ប្រព័ន្ធការពាររាង្គកាយរបស់អ្នកទំនងជាកំពុងប្រតិកម្មទៅនិង សារជាតិអាឡាក់ហ្ស៊ីនៅក្នុងខ្យល់ដូចជា លំអងផ្កា ធូលី និង សូម្បីតែថ្នាំបន្តក់ភ្នែកណាមួយ ។ ការគេងឲ្យបានលក់ស្រួល អាចជួយបាន ប្រសិនបើអ្នកចាប់ផ្ដើមមានអារម្មណ៍ដូចជាមានអ្វីមួយនៅក្នុងភ្នែក ឬ មើលឃើញព្រាលៗមិនច្បាស់ វិធីសាស្រ្តល្អបំផុតគឺត្រូវទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់ ដោយសារតែវាអាចជារោគសញ្ញាមួយដែលបញ្ជាក់ពីការឆ្លងមេរោគធ្ងន់ធ្ងរ។

៧. ដេកមិនលក់ដោយសារស្រមុក

អាការៈទាំងនេះ ស្ដាប់ទៅហាក់ដូចជាធម្មតា ជារោគសញ្ញាងាយស្រួលព្យាបាល ប៉ុន្តែវិធីសាស្រ្តល្អបំផុត គឺត្រូវពិនិត្យរោគសញ្ញាទាំងនេះជាមួយគ្រូពេទ្យឯកទេស ដូចនេះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងចិត្ត ។ ជាការពិត វាជាគំនិតល្អដែលត្រូវធ្វើការត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដោយត្រូវចាត់ទុកថា សុខភាពគឺជាអាទិភាពចម្បង ។ ការធ្វើដូចនេះ វាអាចជួយអ្នករកឲ្យឃើញបញ្ហាតិចតួចកើតមានចំពោះសុខភាពរបស់អ្នក មុនពេលដែលបញ្ហាទាំងនេះប្រែក្លាយជាបញ្ហាធ្ងន់ធ្ងរ ដូចនេះប្រសិនបើអ្នកមិនបានធ្វើការត្រួតពិនិត្យសុខភាពពេញមួយឆ្នាំនេះទេ វាល្មមដល់ពេលហើយ ដែលត្រូវធ្វើការណាត់ជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពរបស់អ្នក។




អត្ថបទខាងលើគឺមានបំណងផ្តល់ជាព័ត៌មានតែប៉ុណ្ណោះ។ AIA មិនទទួលខុសត្រូវលើការខាតបង់ទាំងឡាយណាដែលអាចកើតមានឡើងដែលទាក់ទងព័ត៌មានដែលមាននៅក្នុងអត្ថបទនេះ។


ឯកសារយោង


https://www.washingtonpost.com/national/health-science/2014/11/08/9591b4c0-6770-11e4-9fdc-d43b053ecb4d_story.html?utm_term=.41ac8c6dd724
http://articles.latimes.com/2007/apr/02/health/he-pica2
http://www.nytimes.com/health/guides/disease/gingivitis
http://www.huffingtonpost.com/thomas-p-connelly-dds/mouth-health-bad-breath_b_400423.html
http://www.nytimes.com/health/guides/disease/periodontitis/overview.html
http://www.nytimes.com/health/guides/disease/dehydration/overview.html
https://health.clevelandclinic.org/2013/10/what-the-color-of-your-urine-says-about-you-infographic/
https://health.ucsd.edu/news/features/Pages/2014-04-21-colors-that-suggest-urine-trouble.aspx
http://www.medicalnewstoday.com/articles/311473.php
https://www.bustle.com/articles/133706-7-ways-chapped-lips-could-be-a-sign-of-something-else
http://www.healthline.com/health/hypervitaminosis-a#Causes2
http://www.nhs.uk/Conditions/eyelid-problems/Pages/Introduction.aspx
http://www.everydayhealth.com/allergies/soothing-swollen-eyes.aspx
http://www.allaboutvision.com/conditions/swollen-eyelids.htm
http://www.mayoclinic.org/diseases-conditions/sleep-apnea/basics/symptoms/con-20020286
http://www.huffingtonpost.com/ruben-cohen-dds/sleep-apnea-snoring_b_859974.html
https://www.cdc.gov/family/checkup/


ចម្លងពីww.aia.com.kh







Post a Comment

0 Comments